សមិទ្ធិផលផ្សេងៗ

ស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ CPS WEATHER បានទទួលរង្វាន់ចំនួន២ សម្រាប់ស្នាដៃបង្កើតថ្មីរបស់លោកដែលរួមមាន៖ “គេហទំព័រ www.worldmeteorology.com និង កម្មវីធីទូរស័ព្ទដៃWMApp សម្រាប់ប្រព័ន្ធ Android និង iOS ដែលកម្មវិធីWMApp នេះបានផ្តល់ជូននូវការព្យាករណ៍អាកាសធាតុប្រកបទៅដោយសុក្រឹតភាពខ្ពស់ក្នុងតំបន់អាស៊ីនិងអ៊ឺរ៉ុប ការប្រមូលទិន្នន័យទឹកភ្លៀងគ្រប់តំបន់ទូទាំងសកលលោកតាមប្រព័ន្ធផ្កាយរណប ការព្យាករណ៍ព្យុះត្រូពិចស៊ីក្លូន ព្រមទាំងការធ្វើរបាយការណ៍ទាក់ទងទៅនឹងការរញ្ជួយផែនដី” នៅក្នុងការប្រកួតក្នុងកម្មវិធីតាំងពិពណ៌ជាលក្ខណៈអន្តរជាតិនៃការបង្កើតថ្មីនៃជេនណេវ៉ាលើកទី៤៣ “The 43rd International Exhibition of Inventions of Geneva” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ដល់ ១៩ ខែមេសា ឆ្នាំ ២០១៥ នៅក្នុងទីក្រុងជេនណេវ៉ា (Geneva) ប្រទេសស្វីស (Switzerland)។ ស្នាដៃបង្កើតថ្មីដែលមានលើសពី ១០០០ប្រភេទមកពីប្រទេសនានាដែលមានចំនួនលើសពី ៥០ប្រទេសបានយកទៅធ្វើការប្រកួតប្រជែងនៅក្នុងកម្មវិធីនេះ។ ពានរង្វាន់ទាំងនោះរួមមាន៖

មេដាយមាសជាមួយនឹងការអបអរសាទររបស់គណៈវិនិច្ឆ័យ “Gold Medal with the congratulations of the jury”
វាគឺជាពានរង្វាន់លំដាប់ជួរមុខគេនៅក្នុងការប្រកួតប្រជែង។ វាឈរនៅលំដាប់ខ្ពស់ជាងមេដាយមាស។
រង្វាន់សមិទ្ធិផលឆ្នើម “Award of Excellent Achievement” ពីសមាគមន៍នៃក្រុមអ្នកវិទ្យាសាស្ត្រផ្នែកស្រាវជ្រាវប្រទេសម៉ាឡេស៊ី “Malaysian Association of Research Scientists”
វាគឺជាពានមួយក្នុងចំណោមពានរង្វាន់មួយចំនួនដែលត្រូវបានជ្រើសរើសយ៉ាងសំរិតសំរាំងនិងផ្តល់សិទ្ធិនៅវេទិការដ៏ធំមួយដោយអ្នកតំណាងនៃប្រទេសនីមួយៗ។សមាគមន៍នៃក្រុមអ្នកវិទ្យាសាស្ត្រផ្នែកស្រាវជ្រាវប្រទេសម៉ាឡេស៊ី (Malaysian Association of Research Scientists) គឺតំណាងអោយប្រទេសម៉ាឡេស៊ី។

ពត៌មានអំពីសមិទ្ធិផលបង្កើតថ្មី “www.worldmeteorology.com និង WMApp” ក្នុងការដែលបានទទួលមេដាយមាសជាមួយនឹងការអបអរសាទររបស់គណៈវិនិច្ឆ័យ “Gold Medal with the congratulations of the jury” ដែលត្រូវបានផ្តល់ចំណាត់ថ្នាក់នៅលំដាប់ខ្ពស់ជាងមេដាយមាស និង រង្វាន់សមិទ្ធិផលឆ្នើម “Award of Excellent Achievement” ពីសមាគមន៍នៃក្រុមអ្នកវិទ្យាសាស្ត្រផ្នែកស្រាវជ្រាវប្រទេសម៉ាឡេស៊ី “Malaysian Association of Research Scientists”នៅក្នុងការប្រកួតក្នុងកម្មវិធីតាំងពិពណ៌ជាលក្ខណៈអន្តរជាតិនៃការបង្កើតថ្មីនៃជេនណេវ៉ាលើកទី៤៣ The43rd International Exhibition of Inventions of Geneva នៅក្នុងទីក្រុងជេនណេវ៉ា (Geneva) ប្រទេសស្វីស (Switzerland) ដែលត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ថៃប៉ុស្តិ៍ TNN24 នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៥។

ស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ CPS WEATHER បានទទួលរង្វាន់ចំនួន២ សម្រាប់សមិទ្ធិផលបង្កើតថ្មីរបស់លោកនៃ“គេហទំព័រ www.worldmeteorology.com និង កម្មវីធីទូរស័ព្ទដៃ WMApp” នៅក្នុងការប្រកួតក្នុងកម្មវិធីតាំងពិពណ៌ជាលក្ខណៈអន្តរជាតិនៃសមិទ្ធិផលបង្កើតថ្មីឃុនសានលើកទី៨ “The 8th International Exhibition of Inventions (Kunshan)” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ដល់ ២១ ខែវិច្ឆិកា ឆ្នាំ ២០១៤ នៅក្នុងទីក្រុងឃុនសាន (Kunshan) ប្រទេសចិន ។

មេដាយមាស “Gold Medal” ដែលជាពានរង្វាន់លំដាប់ខ្ពស់បំផុតក្នុងការប្រកួត
ពានរង្វាន់សមិទ្ធិផលបង្កើតថ្មីលំដាប់ជូរមុខ “Leading Innovation Award”

ពត៌មានអំពីសមិទ្ធិផលបង្កើតថ្មី “www.worldmeteorology.com និង WMApp” ក្នុងការដែលបានទទួលមេដាយមាស “Gold Medal” និង ពានរង្វាន់សមិទ្ធិផលបង្កើតថ្មីលំដាប់ជូរមុខ “Leading Innovation Award” នៅក្នុងការប្រកួតក្នុងកម្មវិធីតាំងពិពណ៌ជាលក្ខណៈអន្តរជាតិនៃសមិទ្ធិផលបង្កើតថ្មីឃុនសានលើកទី៨ “The 8th International Exhibition of Inventions (Kunshan)” នៅក្នុងទីក្រុង ឃុនសាន(Kunshan) ប្រទេសចិន ដែលត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ថៃប៉ុស្តិ៍ TNN24 នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤។

ស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ CPS WEATHER បានទទួលពានរង្វាន់អ្នកបច្ចេកវិទ្យាវ័យក្មេងប្រទេសថៃប្រចាំឆ្នាំ២០១២ "2012 Thailand Young Technologist Award" ពីសម្តេចក្សត្រីមហាចក្រីសិរិនថន “HRH Princess Maha Chakri Sirindhorn”។ ពានរង្វាន់នេះត្រូវបានប្រគល់ជូនដោយមូលនិធិសម្រាប់ការលើកកម្ពស់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្រោមការឧបត្ថម្ភរបស់ព្រះករុណាព្រះមហាក្សត្រ “Foundation for the Promotion of Science and Technology under the Patronage of His Majesty the King.”

ការទទួលពាន “2012 Thailand Young Technologist Award”

The founder and CEO of CPS WEATHER received the “2013 PSU Outstanding Young Lecturer Award” from Prof. Dr. HRH Princess Chulabhorn Walailak. The award was presented by Prince of Songkla University, Thailand.

Received the “2013 PSU Outstanding Young Lecturer Award”

ស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ CPS WEATHER បានទទួលប័ណ្ណសរសើរ “Certificate of Appreciation” សម្រាប់ការចូលរូមចំណែកក្នុងការបង្កើតភាពជោគជ័យនៃគំរោង “NASA AIRS Project from National Aeronautics and Space Administration (NASA)” នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០០៧។
ថាបនិកនិងជានាយកប្រតិបត្តិរបស់ CPS WEATHER បានទទួលពានរង្វាន់ “2016 Very Good Invention Award” នៅក្នុងការស្រាវជ្រាវក្នុងវិស័យឧស្សាហកម្មនិងវិស្វកម្ម “Engineering and Industrial Research” ពីក្រុមប្រឹក្សាស្រាវជ្រាវថ្នាក់ជាតិនៃព្រះរាជាណាចក្រថៃ “National Research Council of Thailand” សម្រាប់ស្នាដៃបង្កើតថ្មីរបស់លោកដែលរួមមាន៖ “គេហទំព័រ www.worldmeteorology.com និង កម្មវីធីទូរស័ព្ទដៃ WMApp ដែលកម្មវិធី នេះបានផ្តល់ជូននូវការព្យាករណ៍អាកាសធាតុប្រកបទៅដោយសុក្រឹតភាពខ្ពស់ក្នុងតំបន់អាស៊ីអាគ្នេយ៍និងអ៊ឺរ៉ុប ការប្រមូលទិន្នន័យទឹកភ្លៀងគ្រប់តំបន់ទូទាំងសកលលោកតាមប្រព័ន្ធផ្កាយរណប ការព្យាករណ៍ព្យុះត្រូពិចស៊ីក្លូនសម្រាប់តំបន់មហាសមុទ្រប៉ាស៊ីហ្វិក (NW Pacific Ocean) ព្រមទាំងការធ្វើរបាយការណ៍ទាក់ទងទៅនឹងការរញ្ជួយផែនដី”។ ពានរង្វាន់នេះត្រូវបានផ្តល់ចំណាត់ថ្នាក់លំដាប់ទី១ នៅក្នុងការស្រាវជ្រាវនៃវិស័យឧស្សាហកម្មនិងវិស្វកម្ម។
ការស្រាវជ្រាវរបស់ស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ CPS WEATHER ដែលមានចំណងជើងថា “Development of Global Precipitation Retrieval Algorithms for Satellite Passive Millimeter-Wave Satellites” បានទទួលពានរង្វាន់ការស្រាវជ្រាវឆ្នើមប្រចាំឆ្នាំ២០១៣ “2013 Outstanding Research Award” នៅក្នុងផ្នែកឧស្សាហកម្មនិងវិស្វកម្ម “Engineering and Industrial Research”ពីក្រុមប្រឹក្សាស្រាវជ្រាវថ្នាក់ជាតិនៃព្រះរាជាណាចក្រថៃ “National Research Council of Thailand”។​ ពានរង្វាន់នេះត្រូវបានផ្តល់ចំណាត់ថ្នាក់លំដាប់ទី១ នៅក្នុងការស្រាវជ្រាវនៃវិស័យឧស្សាហកម្មនិងវិស្វកម្ម “Engineering and Industrial Research”។
ការស្រាវជ្រាវរបស់ស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ CPS WEATHER បានទទួលពានរង្វាន់ការសរសេរសារណាថ្នាក់បណ្ឌិតល្អប្រសើរប្រចាំឆ្នាំ២០០៧ “2007 Excellent Doctoral Thesis Award” នៅក្នុងផ្នែកឧស្សាហកម្មនិងវិស្វកម្ម “Engineering and Industrial Research” ពីក្រុមប្រឹក្សាស្រាវជ្រាវថ្នាក់ជាតិនៃព្រះរាជាណាចក្រថៃ “National Research Council of Thailand”។ ពានរង្វាន់នេះត្រូវបានផ្តល់ចំណាត់ថ្នាក់លំដាប់ទី១ នៅក្នុងការស្រាវជ្រាវនៃវិស័យឧស្សាហកម្មនិងវិស្វកម្ម “Engineering and Industrial Research”។
ស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ CPS WEATHER បានទទួលសញ្ញាបត្រកិត្តិយស “Special Royal Rainmaking Wing” ដើម្បីជាកិត្តិយសសម្រាប់ការចូលរួមចំណែកក្នុងបេសកកម្មការបង្កើតភ្លៀង(Royal rainmaking mission) ដែលជាផ្នែកដ៏មានសារៈសំខាន់មួយនៃគំរោង “Royal Rainmaking Project” និងបានផ្តល់ជាលទ្ធផលល្អសំរាប់រាជរដ្ឋាភិបាលនៅពិធីបើកសម្ភោធ “Royal Rainmaking Operation for Fighting Drought in 2018” នៅព្រលានយន្តហោះណាខនសាវ៉ាន់ (Nakhon Sawan Airport) នៃព្រះរាជាណាចក្រថៃ។