សមិទ្ធិផលបង្កើតថ្មីផ្សេងៗ

WMApp

 

សមិទ្ធិផលបង្កើតថ្មី “គេហទំព័រ www.worldmeteorology.com និង កម្មវីធីទូរស័ព្ទដៃ WMApp សម្រាប់ប្រព័ន្ធ Android និង iOS ដែលកម្មវិធី WMApp នេះបានផ្តល់ជូននូវការព្យាករណ៍អាកាសធាតុប្រកបទៅដោយសុក្រឹតភាពខ្ពស់ក្នុងតំបន់អាស៊ីនិងអ៊ឺរ៉ុប ការប្រមូលទិន្នន័យទឹកភ្លៀងគ្រប់តំបន់ទូទាំងសកលលោកតាមប្រព័ន្ធផ្កាយរណប ការព្យាករណ៍ព្យុះត្រូពិចស៊ីក្លូន ព្រមទាំងការធ្វើរបាយការណ៍ទាក់ទងទៅនឹងការរញ្ជួយផែនដី”

កម្មវីធី WMApp គឺកម្មវិធីឈានមុខគេក្នុងការផ្តល់នូវការព្យាករណ៍អាកាសធាតុដ៏មានប្រសិទ្ធភាពនិងសុក្រឹតភាពខ្ពស់សំរាប់តំបន់អាស៊ីអាគ្នេយ៍។ កម្មវិធីនេះអាចមានសមត្ថភាពកំនត់ទីតាំង អាំងតង់ស៊ីតេ និងពេលវេលានៃការធ្លាក់ភ្លៀង។ លក្ខណៈពិសេសនិងសុក្រឹតភាពរបស់កម្មវិធី WMApp អាចត្រូវបានបង្ហាញដូចតទៅនេះ៖

  • ពានរង្វាន់នៃសមិទ្ធិផលបង្កើតថ្មីនិងការស្រាវជ្រាវមួយចំនួនទាំងកំរិតថ្នាក់ជាតិនិងអន្តរជាតិ
  • នាយកដ្ឋានទឹកភ្លៀងជាតិនិងអាកាសកសិកម្មនៃព្រះរាជាណាចក្រថៃ “Thailand Department of Royal Rainmaking and Agricultural Aviation (DRRAA)” បានប្រើប្រាស់ការព្យាករណ៍អាកាសធាតុរបស់កម្មវិធី WMApp ដែលដើរតួរជាទិន្នន័យដ៏សំខាន់មួយសម្រាប់គំរោងប្រតិបត្តិបង្កើតភ្លៀង “royal rainmaking operation” របស់ DRRAA។
  • ទំព័រហ្វេសប៊ុក Facebook page "KMITL Weather Forecasts for Thailand” មានចំនួនLike រហូតដល់ប្រមាណ ២៤១,៣៨៣នាក់ និងអ្នកfollowers ប្រមាណ ២៤៩,៤២៤នាក់ ជាមួយនឹងពិន្ទុ ៤.៨/៥.០។ អ្នកប្រើប្រាស់ភាគច្រើនបានបញ្ចេញទស្សនៈថា កម្មវិធីព្យាករណ៍អាកាសធាតុនេះគឺ មានភាពជាក់លាក់ ត្រឹមត្រូវ មានភាពលម្អិត និងមានប្រយោជន៍ជាខ្លាំង។
  • កម្មវិធីទូរស័ព្ទដៃ WMApp របស់ CPS WEATHER មានអ្នកដោនឡូតប្រមាណ ១៥០,០០០ដង ជាមួយនឹងលំដាប់ពិន្ទុនៃអ្នកប្រើប្រាស់ ៤.១៥/៥.០។

ThailandRain

“គេហទំព័រ “www.thailandrain.com សមិទ្ធិផលបង្កើតថ្មី www.thailandrain.com និង កម្មវីធីទូរស័ព្ទដៃ ThailandRain សម្រាប់ប្រព័ន្ធ Android និង iOS ដែលបានផ្តល់ជូននូវទិន្នន័យទឹកភ្លៀងប្រកបទៅដោយសុក្រឹតភាពខ្ពស់ក្នុងតំបន់អាស៊ីអាស៊ីអាគ្នេយ៍ ដែលទិន្នន័យទាំងនោះត្រូវបានប្រមូលពីប្រព័ន្ធផ្កាយរណបដែលមានចំនួនលើសពី១០ឡើងទៅ”

  • កម្មវិធី ThailandRain គឺជាកម្មវិធីទូរស័ព្ទដ៏មានសមត្ថភាពខ្ពស់មួយក្នុងផ្តល់នូវទិន្នន័យទឹកភ្លៀង (precipitation) ជាប្រចាំម៉ោង ប្រចាំថ្ងៃ ប្រចាំខែ និងជាប្រចាំឆ្នាំសម្រាប់តំបន់អាស៊ីអាគ្នេយ៍ទាំងមូល។
  • ការគណនាម៉ូដែលតាមរយៈមូលដ្ឋានគណិតវិទ្យាត្រូវបានអភិវឌ្ឍពី AMSU MIT Precipitation retrieval algorithm (AMP)
  • កម្មវិធី AMP គឺជាការប្រមូលទិន្នន័យទឹកភ្លៀងតាមរយៈមូលដ្ឋានគណិតវិទ្យានៃប្រព័ន្ធផ្កាយរណបដំបូងបង្អស់របស់ពិភពលោកដែលអាចទាញយកទិន្នន័យដ៏មានសុក្រឹតភាពខ្ពស់ទូទាំងពិភពលោករាប់បញ្ចូលទាំងតំបន់ដែលគ្របដណ្តប់ដោយព្រិលនិងសមុទ្រទឹកកក។
  • កម្មវិធីទូរស័ព្ ThailandRain គឺជាកម្មវិធីដំបូងគេរបស់ពិភពលោកដែលផ្តល់នូវទិន្នន័យទឹកភ្លៀងយ៉ាងលម្អិតមួយនិងមានសុក្រឹតភាពខ្ពស់សំរាប់តំបន់អាស៊ីអាគ្នេយ៏ដែលត្រូវបានប្រមូលពីប្រភពផ្កាយរណបដែលមានចំនួនច្រើនជាង១០ផ្កាយរណប។

ទំព័រហ្វេសបុក Facebook Page “Weather Forecasts for Thailand”

  • ទំព័រហ្វេសប៊ុក Facebook Page “Weather Forecasts for Thailand” បានប្រើប្រាស់ការព្យាករណ៍អាកាសធាតុដ៏សុក្រឹតពីកម្មវិធី WMApp និងទិន្នន័យទឹកភ្លៀងដ៏សុក្រិតដែលទាញយកពីកម្មវីធី “ThailandRain”
  • ទំព័រហ្វេសប៊ុក Facebook page នេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយកន្លងមក។ ទំព័រហ្វេសបុកនេះមានចំនួនLike រហូតដល់ប្រមាណ ២៤១,៣៨៣នាក់ និងអ្នកfollowers ប្រមាណ ២៤៩,៤២៤នាក់ ជាមួយនឹងពិន្ទុ ៤.៨/៥.០។ អ្នកប្រើប្រាស់ភាគច្រើនបានបញ្ចេញទស្សនៈថា កម្មវិធីព្យាករណ៍អាកាសធាតុនេះគឺ មានភាពជាក់លាក់ ត្រឹមត្រូវ មានភាពលម្អិត និងមានប្រយោជន៍ជាខ្លាំង។

ការបញ្ចេញទស្សនៈរបស់អ្នកប្រើប្រាស់អំពីទំព័រហ្វេសបុក Facebook page​​ “Weather Forecasts for Thailand”