- ការព្យាករណ៍ះអាកាសធាតុសំរាប់តំបន់ត្រូពិច(Tropics)ជាឧទាហរណ៍ដូចជាតំបន់អាស៊ីអាគ្នេយ៏គឺមានភាពលំបាកព្រោះពពកភាគច្រើននៅក្នុងតំបន់ត្រូពិចត្រូវបានបង្កឡើងដោយបាតុភូត “convection” ដែលជាបាតុភូតលំហូរកំដៅតាមរយៈភាពជាឧស្ម័ននិងរាវ។
- ពពកដែលបង្កពីបាតុភូតនេះអាចមានការវិវត្តន៍ក្នុងអំឡុងពេលមួយម៉ោង ព្រមទាំងបានកំណត់ការលាតតាមទិសដៅផ្តេកហើយអាំងតង់ស៊ីតេរបស់វាមានការប្រែប្រួលយ៉ាងលឿន។ ដូច្នេះហើយ ការព្យាករណ៍អាកាសធាតុប្រកបដោយសុក្រឹតភាពសំរាប់តំបន់ត្រូពិចគឺមានភាពលំបាកជាងការព្យាករណ៍អាកាសធាតុនៅតំបន់អេក្ខាទ័រដែលកំនរពពកភាគច្រើននៅតំបន់នោះមិនមានការវិវត្តន៍តាមទិសដៅបញ្ឈរដែលគេហៅថា “Stratiform”។ ជាធម្មតា ពពកប្រភេទ“Stratiform”នេះមានទំហំធំនិងមានវិសាលភាពគ្របដណ្តប់ទៅលើតំបន់ធំៗព្រមទាំងមានសភាពថេរផងដែរ។
- CPS WEATHER គឺជាកម្មវិធីព្យាករណ៍អាកាសធាតុដ៏លម្អិតនិងមានគុណភាពខ្ពស់ដំបូងមួយសំរាប់តំបន់ត្រូពិច (Tropics)។ កម្មវិធីនេះអាចកំណត់នូវទីតាំងនិងពេលវេលាដែលនឹងអាចមានភ្លៀងធ្លាក់។
- កម្មវិធីទូរស័ព្ទដៃ“ThailandRain”របស់ស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ CPS WEATHER គឺជាកម្មវិធីដំបូងដែលផ្តល់នូវទិន្នន័យទឹកភ្លៀងយ៉ាងលម្អិតមួយសំរាប់តំបន់អាស៊ីអាគ្នេយ៏ដែលត្រូវបានប្រមូលពីប្រភពផ្កាយរណបដែលមានចំនួនច្រើនជាង១០ផ្កាយរណប។
- កម្មវិធី AMSU MIT Precipitation (AMP) ដែលត្រូវបង្កើតដោយស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ CPS WEATHER គឺជាការប្រមូលទិន្នន័យទឹកភ្លៀងតាមរយៈមូលដ្ឋានគណិតវិទ្យានៃប្រព័ន្ធផ្កាយរណបដំបូងបង្អស់របស់ពិភពលោកដែលអាចទាញយកទិន្នន័យដ៏មានសុក្រឹតភាពខ្ពស់ទូទាំងពិភពលោករាប់បញ្ចូលទាំងតំបន់ដែលគ្របដណ្តប់ដោយព្រិលនិងសមុទ្រទឹកកក។
- លក្ខណៈប្លែកនិងពិសេសរបស់កម្មវិធី CPS WEATHER អាចត្រូវបានបញ្ជាក់ដោយ៖
- ការទទួលបាននូវពានរង្វាន់មួយចំនួនខាងផ្នែកស្រាវជ្រាវនិងការបង្កើតថ្មីទាំងកំរិតថ្នាក់ជាតិនិងអន្តរជាតិ
- ទិន្នន័យទឹកភ្លៀង (Precipitation data) និងការព្យាករណ៍អាកាសធាតុរបស់យើងមកទល់នឹងពេលនេះត្រូវបានប្រើប្រាស់ដោយអ្នកប្រើប្រាស់ច្រើនជាង ៤០០,០០០នាក់
- ទំព័រហេ្វកប៊ុក(Facebook page) របស់ស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ CPS WEATHER មានចំនួនLike រហូតដល់ប្រមាណ ២៤២,០០០នាក់ និង អ្នកfollowers ប្រមាណ ២៥០,០០០នាក់ ជាមួយនឹងពិន្ទុ ៤.៨/៥.០។ អ្នកប្រើប្រាស់ភាគច្រើនបានបញ្ចេញទស្សនៈថា កម្មវិធីព្យាករណ៍អាកាសធាតុនេះគឺ មានភាពជាក់លាក់ ត្រឹមត្រូវ មានភាពលម្អិត និងមានប្រយោជន៍ជាខ្លាំង។
- កម្មវិធីទូរស័ព្ទដៃ WMApp របស់ស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ CPS WEATHER មានអ្នកដោនឡូតប្រមាណ ១៥០,០០០ដងជាមួយនឹងលំដាប់ពិន្ទុនៃអ្នកប្រើប្រាស់ ៤.១៥/៥.០។